ព័ត៌មានជាតិ

រថយន្តឡិចស៊ីសបុកម៉ូតូពេញទំហឹង របួសធ្ងន់ចាស់ក្មេង៣នាក់!..

បាត់ដំបង: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៥៧បេ ភូមិអូរត្រែង ឃុំផ្លូវមាស រវាងរថយន្តនិងម៉ូតូ ស្របទិសគ្នា។

រថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2P-6735បើកបរឈ្មោះ អ៊ុត ចាន់ថន អាយុ២៨ឆ្នាំ នៅភូមិបឹងរុន ឃុំសំឡូត បើកមកដល់ចំណុចកើតហេតុ បានប៉ះនិងម៉ូតូម៉ាកហុងដាឌ្រីម ឆ្នាំ២០០៦ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះ៣នាក់មានឈ្មោះ ឆើយ ឆេង ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិអូរត្រែង(របួសធ្ងន់បាក់ជើងឆ្វេង) ឈ្មោះ ដា រតន: ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដូចគ្នា(របួសធ្ងន់បាក់កជើងឆ្វេង និងឈ្មោះ ដា កូឡា ភេទប្រុស អាយុ៣ឆ្នាំ(របួសធ្ងន់)។

ករណីនេះ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត រីឯរថយន្តនិងម៉ូតូយកមករក្សារទុកនៅអធិការដ្ឋាន និងរៀបចំឯកសារតាមនិតិវិធីធ្វើការដោះស្រាយ៕

មតិយោបល់