ព័ត៌មានជាតិ

មិនតិចទេ! គ្រឿងញៀន២០គីឡូក្រាមត្រូវសមត្ថកិច្ចចង្រ្កាបបានជាមួយជនសង្ស័យម្នាក់

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀននិងឯកឧត្តមឧត្តមសេនីយ៍ឯក ឡឹក វណ្ណ:​នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាកម្លាំងជំនាញមួយក្រុមចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែននៅភូមិសាស្ត្រ ខេត្តខេត្តព្រះវិហារ។

ឯកឧត្តមឧត្តមសេនីយ៍ឯក​ ឡឹក​វណ្ណ: មានប្រសាសន៍ថានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង២២នាទីកម្លាំងជំនាញ(ក១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីអ៊ិនសុងនាយករងមន្ទីរប្រឆាំងគ្រឿងញៀននិងលោករវសេនីយ៍ទោជាសំអឿននាយរងការិយាល័យក១ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារសម្របសម្រួលដោយពីលោកទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន(ពីថៃមកកម្ពុជាឆ្លងកាត់តាមច្រកអានសេះ)នៅចំណុចដំណាក់សេមាន់ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះពិន និស្សា ហៅខូច ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ រឹបអូសវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន២០ដុំធំស្មើទម្ងន់ប្រមាណ២០គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីកសាងសំណុំរឿងបន្តទៅតុលាការតាមនីតិវិធី៕

 

មតិយោបល់