ព័ត៌មានជាតិ

Update៖ មន្រ្តីប៉ូលិសការពារព្រំដែនគោកលេខ៨២៥ដែលកាប់សម្លាប់ប្រពន្ធកាលពីប៉ុន្មានថ្ងៃមុនពេលនេះជាប់ខ្នោះហើយ

ពោធិ៍សាត់: នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានសហការជាមួយប៉ុស្ដិ៍ថ្មដា និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ធ្វើការស្រាវជ្រាវសើបអង្កេត ករណីឃាតកម្ម(ប្ដីកាប់ប្រពន្ធស្លាប់) កាលពីថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង៧និង៣០ នាទី នៅចំណុចរោងស្នាក់នៅរបស់ជនរងគ្រោះក្នុងបរិវេណទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លុះមកដល់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង៤និង២០នាទីកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ឹម ផល្លី ហៅតឿ ជាមួយនឹងវត្ថុតាងកាំបិតផ្គាក់ បាននៅចំណុចតាកុច ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បច្ចុប្បន្ន ជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្ដតាមនីតិវិធីច្បាប់៕

 

មតិយោបល់