ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលស្រុកព្រះសេ្តច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចរថយន្ត

កណ្ដាល: យោងតាមផេកប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍ឈើទាល ប៉ុស្តិ៍កំពង់ស្វាយ កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលស្រុកព្រះសេ្តច បើកការស៊ើបអង្កេត តស៊ូករណីរហូត ដល់បង្រ្កាបបានមុខសញ្ញាលួចសកម្ម ដោយជោគជ័យ
ស្តីពីករណី អំពើលួច(លួចរថយន្ត)
-កើតហេតុ: ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០១:២១នាទី
-ចំណុចកើតហេតុ: ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

+ជនរងគ្រោះឈ្មោះទេព វណ្ណា ភេទស្រីអាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យមានគ្នាចំនួន ០២នាក់:
១/ឈ្មោះ លី អេ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ បុខរបរ មិនពិត ( ឃាត់ខ្លួន) ។
២/ ឈ្មោះ ម៉ៅ ភឹម ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ (ឃាត់ខ្លួន)។
*អ្នកទាំងពីមានទីលំនៅ អង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

+សម្ភារ:បាត់បង់:
១/រថយន្ដមួយគ្រឿងម៉ាក KIA TITAN ពណ៌ខៀវផលិតឆ្នាំ1994 ពាក់ស្លាកលេខ ភ្នំពេញ 2I.4586។

*វត្ថុតាងចាប់យក:
១/រថយន្ដមួយគ្រឿងម៉ាក KIA TITAN ពណ៌ខៀវ ផលិតឆ្នាំ1994 ពាក់ស្លាកលេខ ភ្នំពេញ 2I.4586។
២/ម៉ូតូកង់បី(ផាកស្អាប់)ពណ៌លឿងចំនួនមួយ ពាក់ស្លាកលេខ ភ្នំពេញ 1HG.8640។
៣/កង់ពណ៌ក្រហម ដៃត្រង់១គ្រឿង។

សភាពរឿងហេតុ៖ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លី អេ ភេទប្រុស បានឆ្លើយសារភាពថា: កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កចំហៀងលក់មីឆារបស់គេ ម្ដុំព្រះវិហារចាមនៅព្រៃទាល រាជធានីភ្នំពេញ។ ក្រោយពីលួចបានហើយខ្លួនក៏ជិះទៅផ្ទះរបស់ខ្លួននៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លុះដល់ម៉ោង១៦ និង៣នាទីខ្លួនបានបបួល ឈ្មោះ ម៉ៅ ភឹម ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ ឃុំ ជាមួយ ជិះម៉ូតូរ៉ឺម៉ក(ចំហៀង)លក់មីឆាឡើងមកភ្នំពេញជាមួយដោយជិះតាមផ្លូវពាមស្ដីចាក់តាមស្រុកល្វាឯម រួចខ្លួនក៏បានលួចកង់របស់គេមួយគ្រឿងពណ៌ក្រហមដែលទុកនៅមុខផ្ទះក្នុងស្រុកល្វាឯម បន្ទាប់មកខ្លួន និងឈ្មោះ ម៉ៅ ភឹម ភេទប្រុសបានឆ្លងតាមកំពង់ដរកោះពេជ្រឡើងមកភ្នំពេញ។
ក្រោយមកខ្លួន និងឈ្មោះ ម៉ៅ ភឹម ភេទប្រុស បានទៅលួចម៉ូតូកង់បី(ផាកស្អាប់)មួយគ្រឿងទៀត ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HG.8640 របស់គេដែលចតចោលនៅចិញ្ចើមផ្លូវម្ដុំពេទ្យរបេងហើយលើកកង់ដាក់លើផាកស្អាប់(ម៉ូតូកង់បី) ជិះមកស្រុកកៀនស្វាយ ដោយទុកម៉ូតូរ៉ឺម៉កចំហៀងលក់មីឆានៅទីនោះ។
លុះពេលពួកខ្លួនមកដល់ស្រុកកៀនស្វាយ នៅវេលាម៉ោង០១ និង២០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្នុងឃុំឈើទាលផាកស្អាប់(ម៉ូតូកង់បី)ក៏ខូចបន្ទាប់មកខ្លួន បានទុកម៉ូតូផាកស្អាប់(ម៉ូតូកង់បី)ចោល រួចខ្លួនបានយកកង់ជិះជាមួយឈ្មោះ ម៉ៅ ភឹម ភេទប្រុស មកលួចរថយន្ដគេមួយគ្រឿង(រថយន្ដកូរ៉េ)ម៉ាកKIA TITAN ពណ៌ខៀវផលិតឆ្នាំ1994 ពាក់ស្លាកលេខ ភ្នំពេញ 2I.4586 ជិះគេចខ្លួនមកខាងខេត្តព្រៃវែង។
បន្ទាប់មកជនរងគ្រោះបានប្ដឹងនគរបាលប៉ុស្តិ៍នគរបាលឈើទាល ក្រោយពីទទួលបានបណ្ដឹងកម្លាំងប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុស្រាវជ្រាវរកមុខសញ្ញាតែរកមិនឃើញ និងកំណត់អត្តសញ្ញាណមិនទាន់បាន។
– លុះដល់វេលាម៉ោង ១៤និង០៥នាទីថ្ងៃ ខែ ឆ្នាំដដែរទើបកម្លាំងនគរបាលយុត្តិធម៌ស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ លី អេ ភេទ ប្រុស ខាងលើបាន រួចបានប្រគល់មកឲ្យនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ដើម្បីសាកសួរបន្ត រីឯឈ្មោះ ម៉ៅ ភឹម ភេទ ប្រុស អាយុ ១១ឆ្នាំ បានរត់គេចខ្លួនបាត់ ។
– នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា: ខ្លួននិង ឈ្មោះ ម៉ៅ ភឹម ភេទប្រុស ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចរថយន្តម៉ាក KIA TITAN ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2I. 4586 ប្រាកដមែន រួចបើករត់មកខាងខេត្តព្រៃវែង។
ហើយកន្លងមកខ្លួនបានធ្វើសកម្មភាពលួចបានសម្រេចចំនួន ០៤ លើកមកហើយ។
– លើកទី១ : លួចបានទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ាក iPhone 5 ពណ៌ ស ប្រព្រឹត្តនៅ ខេត្តមណ្ឌលគីរី ។
– លើកទី២: លួចបានទូរស័ព្ទដៃម៉ាក iPhone 6 ពណ៌ ទឹកប្រាក់ ប្រព្រឹត្តនៅស្រុកបានលុង ខេត្តរតន:គីរី។
-លើកទី ៣: លួចបានទូរស័ព្ទដៃមួយគ្រឿងម៉ាក SAMSUNG ពណ៌ ក្រហម ប្រព្រឹត្តនៅនៅផ្ទះទឹក១០០ខ្នង ខេត្តត្បូងឃ្មុំ។
– លើកទី ៤: លួចបានម៉ូតូសណ្តោងរឺម៉ក ចំនួន ០១ គ្រឿង ប្រព្រឹត្តនៅ ព្រៃទា ក្រុងភ្នំពេញ។
– លើកទី ៥: លួចបានរថយន្តចំនួន០១ គ្រឿង ម៉ាកKIA TITAN ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2I. 4586 នៅចំណុចភូមិព្រែកស្វាយ ២ ឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ។
– បន្ទាប់កម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ ភឹម ភេទប្រុស នៅចំណុចភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ ។

  • ក្រោយពីបានសាកសួររួចឈ្មោះ ម៉ៅ ភឹម ភេទប្រុសបានសារភាពថា: ខ្លួន និងឈ្មោះ លី អេ ភេទប្រុសពិតជាបានប្រព្រឹត្តបទល្មើសលួចរថយន្តកូរ៉េ ម៉ាក់KIA TITAN ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2I.4586 ពិតប្រាកដមែន ។

-បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងកំពុងឃាត់បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់