ព័ត៌មានជាតិ

ក្រុមចោរកាត់សោផ្ទះវីឡារបស់បុគ្គលិកJLC លួចយកម៉ូតូបាត់ ដោយសុវត្ថិភាព

ភ្នំពេញ: នៅថ្ងៃទី ២៦ ធ្នូ ២០១៩ វេលាម៉ោង៦និង០០ នាទី ត្រង់ចំណុចផ្ទះលេខ១១៦ ផ្លូវបេតុង ក្រុម៦ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណី ចោរកាត់សោផ្ទះ ចូលលួចយកម៉ូតូ។

ដោយយោងតាមកាមេរ៉ាសុវត្ថិភាព អ្នកជិតខាង ជនសង្ស័យមានគ្នា ២នាក់ មធ្យោបាយម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ។

ជនរងគ្រោះឈ្មោះ ចិក កក្តដា ភេទប្រុសអាយុ ៣៦ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនJLC មានទីលំនៅផ្ទះលេខ១១៦ ផ្លូវបេតុង ក្រុម៦ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DO-7309 យកទៅលាង លុះពេលមកវិញទុក និងបានចាក់ច្រវាក់ដូចសពដង រួចឡើងទៅសម្រាកបាត់ទៅ។ រហូតដល់ម៉ោងកើតហេតុ ពេលចុះមក ស្រាប់តែមិនឃើញម៉ូតូ ទើបដឹងថា ក្រុមជនសង្ស័យកាត់សោលួចយកម៉ូតូទៅបាត់ ក៏ផ្អើលឆោទ្បោរាយការណ៍ ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង និងដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកក្រុមជនសង្ស័យ មកចាត់ការតាមនិតិវិធី៕

មតិយោបល់