ព័ត៌មានជាតិ

ហូឡង់ដាក់ចេញវិធានការបិទខ្ទប់ខ្លះៗឡើងវិញ ខណៈករណីឆ្លងកូវីដ-១៩ នៅអឺរ៉ុបកើនឡើងជាថ្មី

(អំាស្ទែដាំ)៖ ប្រទេសហូឡង់នឹងដាក់ចេញជាថ្មីនូវវិធានការបិទខ្ទប់មួយផ្នែក ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង COVID-19 ចំពោះមុខនៃការផ្ទុះឡើងរលកថ្មីនៃ ជំងឺដ៏កាចសាហាវមួយនេះនៅក្នុងតំបន់អឺរ៉ុប។

ប្រព័ន្ធផ្សព្វផ្សាយហូឡង់ NOS បានឱ្យដឹងទៀតថា នៅក្រោមវិធានការបិទខ្ទប់មួយផ្នែក, បារកម្សាន្ត ឬក្លឹបរាត្រី, ភោជនីយដ្ឋាន និងហាងទំនិញមិនសូវចាំាបាច់នឹងត្រូវបានបង្គាប់ឱ្យ បិទទ្វារនៅម៉ោង៧៖០០នាទីយប់ ហើយការអនុវត្តបែបនេះនឹងមានរយៈពេលយ៉ាងហោច ៣សប្ដាហ៍រាប់ចាប់ពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះតទៅ។ បន្ថែមពីលើនេះ ប្រជាជនក៏នឹងត្រូវ បានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះទៅតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ ខណៈសាលារៀន និងរោងភាពយន្ដរួមទាំងសេវាចាំបាច់នានានាអាចបន្តដំណើរការរបស់ ខ្លួនបាន។

ការសម្រេចចិត្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកខាងលើ ធ្វើឡើងក្រោយករណីឆ្លងប្រចាំថ្ងៃហក់ឡើងខ្ពស់ជាថ្មី ដោយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហូឡង់បានរាយការណ៍ពីអ្នកឆ្លង COVID-19 ចំនួន ១៦,២៨៧នាក់៕

ប្រភព៖ Reuters

មតិយោបល់