ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះថ្ម១ខ្នងទំហំ ៤ម៉ែត្រគុណ ៥ម៉ែត្រ រួមនឹងសម្ភារៈមួយចំនួនធំ ត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង ១៣និង៥០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលំភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ ហេង វ៉ាន់ថា ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរមេផ្ទះ រស់នៅកន្លែងកើតហេតុខាងលើ ។
ករណីនេះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ទើបអាចពន្លត់បានទាំងស្រុងនៅម៉ោង ២និង០៥នាទីរសៀលនាថ្ងៃខែឆ្នាំដដែល ។ ក្នុងហេតុការណ៍នេះមិនពុំបណ្តាលឲ្យឆាបឆេះរាលដល់ផ្ទះអ្នកជិតខាង និងមិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ ។
មូលហេតុ៖ នៃអគ្គិភ័យនេះដោយក្មេងដុតស្នោរលេង បង្កឲ្យឆាបឆេះរាលដល់ទ្រព្យសម្បត្តិ សម្ភារៈក្នុងផ្ទះតែម្តង ៕





មតិយោបល់