ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូវាជែងមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តPRADO បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវ២០០៤ ស្ថិតភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BT-7227 បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើបានវាជែងរថយន្តជាច្រើនគ្រឿង ក៏ជ្រុលទៅបុករថយន្តម៉ាក PRADO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-5683 ធ្វើដំណើរបញ្ចា្រសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់