ព័ត៌មានជាតិ

អាវុធហត្ថក្រុង ត្រួតពិនិត្យរថយន្តពាក់ស្លាកលេខក្លែងក្លាយ និងបកកញ្ចក់ខ្មៅ ពលរដ្ឋចង់ឲ្យសមត្ថកិច្ចមើលរថយន្តពាក់ស្លាកលេខ «ខេមរភូមិន្ទ» ដឹករោងការនិងឡានបែនដឹកដីផងក៏សម្បូរដែរ

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរថយន្តបំពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ អាវុធជាតិផ្ទុះ វិទ្យុទាក់ទង បកកញ្ចក់ខ្មៅ នៅលើកំណាត់ផ្លូវព្រៃស កែងផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃសរ ខណ្ឌដង្កោ ជិតវត្តបញ្ចកែវមុន្នីឬស្សីសាញ់ និង នៅលើកំណាត់ផ្លូវម៉ៅសេទុង ស្ថិតសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ករណីខាងលើនេះ ប្រជាពលរដ្ឋអបអរសារទដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានវិធានការដ៏ទឹងរឹង ធ្វើដូចមែឃភ្លៀងរលឹម ប៉ុន្តែសូមជួយមើលរថយន្តដែលចរាចរលើដងផ្លូវក៏សម្បូរដែរ ពាក់ស្លាកលេខខេមរភូមិន្ទដឹករោងការ ឡានបែនដឹកដីរកស៊ីជាឯកជន គួរកុំមើលរំលងភាគច្រើនតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ សង្ស័យពួកគាត់អាងមានខ្នងខ្សែរយៈបានជាចរាចរលើផ្លូវយ៉ាងរំភើយមិនខ្លាចមន្ត្រីជំនាញត្រួតពិនិត្យហើយក៏មិនដឹងនៅអង្គភាពណាដែរ៕

មតិយោបល់