ព័ត៌មានជាតិ

អាសូរណាស់! ជាងផ្សារដែកម្នាក់ តខ្សែភ្លើងត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅខេត្តកោះកុង

កោះកុង: កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង ៣និង០០នាទីរសៀល មានករណីជាងផ្សារដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់ នៅចំណុចភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ពៅ ចំណាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ឯស្រុកបាទី ខេត្តតាកែវ មកធ្វើជាងផ្សារដែកផ្សាដំបូលផ្ទះ នៅភូមិឃុំកើតហេតុខាងលើ ។

មូលហេតុ៖ ជនរងគ្រោះតខ្សែភ្លើងខ្លួនឯងដោយខ្វះការប្រុងប្រយ័ត្ន ស្លាប់បាត់បង់ជីវិតពេលបញ្ជូនមកសង្គ្រោះព្យាបាល នៅមណ្ឌលសុខភាពអណ្តូងទឹក។

ក្រោយធ្វើកោសល្យវិច័យរួច កម្លាំងនគរបាលបានទំនាក់ទំនង ទៅគ្រួសារជនរងគ្រោះ ដើម្បីប្រគល់សពជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់