ភ្នំពេញៈ ហាងម៉ាស្សាមួយចំនួនតូច ពិសេសហាងម៉ាស្សានៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ភ្ញៀវបើមិនប្រយ័ត្នទេច្បាស់ហើយ ក្រុមស្រីៗទាំងនោះ បន្លំលេងល្បិច លួចលុយអស់ជាក់ជាមិនខាន ហើយនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះផងដែរ មានភ្ញៀវបរទេសស្បែកសម្នាក់ ត្រូវបានក្រុមស្រីម៉ាស្សាលួចលុយអស់១១,០០០បាត ផ្អើលឆោឡោ សមត្ថកិច្ចអាជ្ញាធរចុះទៅ ទើបសងលុយវិញ។
រូបភាពប្រព្រឹត្តល្មើស របស់ក្រុមស្រីៗម៉ាស្សាមួយចំនួនតូច ទង្វើដដែលៗ លួងលោមភ្ញៀវ ឲ្យដេកផ្កាប់មុខ គោកច្របាច់ ច្រៀង ឲ្យភ្ញៀវស្តាប់ ហើយស៊ីញ៉ូ ឲ្យបក្ខពួក លួចចូលលួចលុយ ពីហោប៉ាវ ពីកាបូប យកដុល្លារសែនខ្មោច មកដូរយកលុយពិត ទម្រាំដឹង ផ្អើលឆោឡោ ភ្ញៀវខ្លះប្តឹងប៉ូលិស សាកសួរនាំ ក៏បានលុយវិញ ភ្ញៀវខ្លះ ខ្លាចខ្មាស់ ខ្លាចដឹងដល់ប្រពន្ធ មិនហ៊ានប្តឹង បានដៃក្រុមស្រីៗទាំងនោះ ។
ចំណែករឿងរបស់ជនបរទេសម្នាក់ខាងលើនេះវិញ បន្ទាប់ពីអស់លុយ១១,០០០បាត ដោយស្នាដៃក្រុមស្រីម៉ាស្សា តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ប៉ូលិសចុះទៅ រួមជាមួយអាជ្ញាធរ ទើបម្ចាស់ផ្ទះ ក្រុមស្រីៗទាំងនោះ សុខចិត្តសងលុយវិញ ប្រើល្បិចលេសសងគិតជាហាងឆេងដុល្លារវិញ ស្មើ៣៦៥ដុល្លារ ដើម្បីបញ្ចប់រឿង នេះជាល្បិចទិចនិច បាត់លុយបាត សងវិញលុយដុល្លារ កុំឲ្យបែកការណ៍ ៕
មតិយោបល់