ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូវ៉ាជែងបុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យក្រឡាប់ផ្ងារជើង មនុស្សរងរបួសធ្ងន់ ២នាក់

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបើកវ៉ាជែក ទៅប៉ះម៉ូតូ និងទៅប៉ះម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យក្រឡាប់ផ្ងារជើង មនុស្សរងរបួសធ្ងន់ ២នាក់ (ភ្ញៀវកង់បីឥណ្ឌា) ស្ថិតតាមបណ្ដោយផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើកម៉ូតូកង់បីឥណ្ឌាឈ្មោះ ស្រុង ភារុណ អាយុ ៣០ឆ្នាំ មុខរបរ បើកម៉ូតូកង់បីឥណ្ឌា។
អ្នកបើកម៉ូតូឈ្មោះ សារ៉េត យុទ្ធារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង ប៉ុន្តែភាគីទាំង ២ បានធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង រួចភាគីទាំងសងខាង យកយានជំនិះទៅជួសជុលរៀងៗខ្លួន៕

មតិយោបល់