ព័ត៌មានជាតិ

អស់បារម្មណ៍រឿងធ្វើដំណើរហើយ! ពេលនេះអជ្ញាធរ ចុះកាយរបងពង្រីកផ្លូវ នៅសង្កាត់ចោមចៅទី៣

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ អជ្ញាធរសង្កាត់ចោមចៅទី៣ ចុះកាយរបងពង្រីកផ្លូវក្នុងមូលដ្ឋាន ស្ថិតភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការធ្វើផ្លូវនេះក្នុងគោលបំណង សម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ប្រកបមុខរបររកស៊ី ជៀសវាងការជន់លិចទឹកជាដើម។

ក្នុងឱកាសនេះផងដែរអជ្ញាធរ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាសហការ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្ថាបនាផ្លូវ ងាយស្រួលទាំងអស់គ្នា៕

មតិយោបល់