ព័ត៌មានជាតិ

រថយន្តដឹកដី ដាច់ហ្វាំ្រងបុករះរថយន្ត និងម៉ូតូ បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

កោះកុងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកដី ដាច់ហ្វាំ្រងបុករះ រថយន្ត១គ្រឿង និងម៉ូតូ កាលពីវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩ នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្តាលឲ្យរបួសមនុស្សចំនួន ៣នាក់ (ស្រី ២នាក់របួសធ្ងន់)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកឯអ្នករងរបួស ត្រូវបានរថយន្តសង្រ្គោះ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕

មតិយោបល់