ព័ត៌មានជាតិ

ទាំងព្រឹកហ្មង! រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ផែស្ងួត អូរ លែរ ដាច់ទូរកុងតឺន័រក្រឡាប់ នៅក្រុងច្បារមន

កំពង់ស្ពឺ: នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥និង៤៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ដោយរថយន្តដឹកទំនិញ ដាច់ទូរកុងតឺន័រ ធ្លាក់លើចិញ្ចើមផ្លូវ ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់/ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាក Hino ក្បាល ពណ៌ស ស្លាកលេខភ្នំពេញ 3E-5215 របស់ ក្រុមហ៊ុន ផែស្ងួត អូរ លែរ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីលោក អ៊ូច ហៀង អធិការក្រុងច្បារមនបានឲ្យដឹងថា ករណីខាងលើ គឺរថយន្ដដឹកទំនិញកុងទែនឺនេះបើកបរក្នុងល្បឿនលឿន ហើយជួននិងរថយន្ដមួយគ្រឿងទៀត បើកបញ្រ្ចាសទិសគ្នា ក៏គេចចូលវិញដោ យការបាត់ម្ចាស់ការ ធ្វើឲ្យរថយន្ដគ្រវី គ្រវ័ត បណ្តាលឲ្យធ្លាក់ទូរកុងទែនឺតែម្ដង គាប់ជួនពេលនោះគ្មានរថយន្ដឬអ្នកធ្វើដំណើរទើបមិន ប ណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

បច្ចុប្បន្ន សមត្ថកិច្ច នគរបាលកំពុងជួយសម្របសម្រួល នៅគោលដៅ កើតហេតុខាងលើ និងចំណាត់ការស្ទួចយករថយន្ដនិងទូរកុងតឺន័រចេញ
ដើម្បីចាត់ការនីតិវិធីបន្ដ៕

មតិយោបល់