ភ្នំពេញៈ កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃសុក្រទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦A ស្ថិតនៅខាងជើងច្រកចូលវិមានឈ្នះឈ្នះ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីស្រ្តីម្នាក់ ជិះម៉ូតូចេញពីស្រុក ក្នុងបំណងទៅភ្នំពេញ ស្រាប់តែជ្រុលទៅបុក គម្របលូ បណ្តាលឲ្យដួល បោកក្បាលបាក់.កស្លាប់ភ្លាមៗតែម្តង។
សពជនរងគ្រោះឈ្មោះ អ៊ី តូច ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៣ ជិតអគ្គិសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើត នៅភូមិថ្ម ឃុំមៀន ស្រុកអូររាំងឪ ខេត្ត ខេត្តត្បូងឃ្មុំ ធ្វើដំណើរដោយជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HV-6911 ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងយ៉ាងលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦A ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បាន វ៉ារថយន្តមួយគ្រឿង មិនប្រយ័ត្នក៏ជ្រុលទៅបុកគម្របលូ បណ្តោយឲ្យផ្លោងជនរងគ្រោះខ្ទាតប្រហែល១០ម៉ែត្រ បោកក្បាលនិងថ្នល់បាក់.កស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានជ្រោយចង្វារ រង់ចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ នឹងប្រគល់ជូនវិញ៕
មតិយោបល់