ព័ត៌មានជាតិ

ប្រធានធនាគារកាណាឌីយ៉ាក្រុងប៉ោយប៉ែតម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅខេត្តបាត់ដំបង

បាត់ដំបង: (ព័ត៌មានបឋម) កាលពីវេលាម៉ោង ១១ និង ៥០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ៧B ចន្លោះគីឡូលេខ២៣- ២៤ នៅក្រុមទី៥ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកម្រៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរស ៤នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត របួសស្រាល។

រថយន្តទី១ម៉ាក TOYOTA. VIGO ពណ៌ទឹមាស ពីបាំង ពាក់ស្លាកលេខ 2V-4140ភព ធ្វើដំណើរពីលិចទៅកើត (អ្នកបើកបររបួសស្រាល) និងអ្នករួមដំណើរ២នាក់របួសធ្ងន់។ ចំណែករថយន្តទី២ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2B-3048បប (អ្នកបើកបររបួសធ្ងន់) អ្នករួមដំណើររបួសធ្ងន់។

ជនរងគ្រោះ បន្ទាប់ពីកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ មូលហេតុ៖ បើកលឿន មិនប្រកាន់ស្ដាំ។ ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយករថយន្ត ខូចខាតទាំង២គ្រឿង ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយពេលក្រោយ។

សូមបញ្ជាក់៖ ជនរងគ្រោះម្នាក់ មានតួនាទី ជាប្រធានធនាគារកាណាឌីយ៉ាក្រុងប៉ោយប៉ែត បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕

មតិយោបល់