ព័ត៌មានជាតិ

អុញនោះ! ជនជាតិចិនម្នាក់ឆបោកចិនគ្នាឯង អស់រាប់ម៉ឺនដុល្លា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានភ្នំពេញ បានបញ្ជូនបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីឆបោក ទៅតុលាការ។

ដំណើររឿង៖ កាលពីវេលាម៉ោង ៧ និង ៤៥នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខុនដូរ ដាយមិនឃ្វីន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំកាមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ REUN HU ភេទប្រុស អាយុ ៣៣ ឆ្នាំ ជាជនជាតិចិន ដោយរូបគេបានយកក្រដាសប្រាក់ក្លែងក្លាយ ៣ម៉ឺនដុល្លាអាមេរិក ទៅបន្លំដូរឲ្យជនរងគ្រោះជាជនជាតិចិនដូចគ្នា យកបា្រក់ចិន ២០៨៥០០ យ័ន ហើយជនសង្ស័យឲ្យជនរងគ្រោះផ្ញើលុយចូលកុងធនាគារបស់ខ្លួន បន្ទាប់មកចនសង្ស័យឲ្យក្រដាសប្រាក់ដុល្លាក្លែងក្លាយមួយថង់ខ្មៅ ទៅជនរងគ្រោះ ខណ:នោះជនរងគ្រោះបើកមើលឃើញសុទ្ធតែក្រដាសប្រាក់ដុល្លាក្លែងក្លាយ ក៏ទៅប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌចំកាមន ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយទទូលបានព័ត៌មាន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យធ្វើការសាកសួរ ជនសង្ស័យសារភាពថាខ្លួនពិតជាប្រព្រឹត្តអំពើឆបោកប្រាកដមែន បន្ទាប់មកកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់