ព័ត៌មានជាតិ

ផ្ទះមួយខ្នងឆេះខ្ទេចគ្មានសល់ គិតជាទឹកប្រាក់ប្រហែល៣០លានរៀល

ព្រៃវែង: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ២៥នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។

ម្ចាស់ផ្ទះបានចេញទៅរកស៊ីទាំងគ្រួសារដោយទុកឲ្យប្អូនបង្កើតឈ្មោះ មុត មាន អាយុ ៤០ ឆ្នាំ នៅមើលថែ។

សម្ភារ:ខូចខាត៖ ផ្ទះទំហំ ៩ម×១១ម សសរឈើ ដំបូលប្រកស៊ីប្រូ ជញ្ជាំងស័ង្កសី និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះ គិតជាទឹកប្រាក់អស់ប្រហែល ៣០លានរៀល

មូលហេតុ៖ សង្ស័យមកពីភ្លើងចង្ក្រាន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ៕

មតិយោបល់