ព័ត៌មានជាតិ

អន់ចិត្តជាមួយគូដណ្ដឹង ស្ដីបន្ទោសរឿងផឹកស៊ី រួចប្រាប់មិត្តភក្ដិថា លែងបានជួបមុខទៀតហើយ ព្រឹកទ្បើង ស្រាប់តែប្រទះឃើញចង.កស្លាប់

កណ្តាល: កាលពីព្រឹកថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីយុវជនម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ក្នុងកញ្ចុះ នៅផ្ទះសំណាក់រាំងភ្នំ។

ជនរងគ្រោះឈ្មោះ ជន សារឿន ភេទប្រុស អាយុ២៥ មុខរបរសន្តិសុខ មានស្រុកកំពង់ឆ្នាំង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ បានមានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ជាយូរឆ្នាំមកហើយ និងថែមទាំងបានចូលស្តីដណ្តឹងភាគីខាងស្រី យកធ្វើជាគូអនាគតទៀត។ ដោយទ្បែកកាលពីយប់ថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ ២០១៩ ជនរងគ្រោះ បានផឹកស្រាស្រវឹងជោគជាំ ហើយស្រែកឡូឡា លុះព្រឹកឡើងស្រាប់តែប្រទះឃើញ ចង.កសម្លាប់ខ្លួន ក្នុងកញ្ចុះខាងលើបាត់ទៅហើយ។

មូលហេតុ៖ អន់ចិត្តជាមួយគូដណ្ដឹង ស្ដីបន្ទោសរឿងផឹកស៊ី ដោយមុនពេល ធ្វើអត្តឃាតនេះ ជនរងគ្រោះ បានប្រាប់មិត្តភក្ដិថា លែងបានជួបមុខទៀតហើយ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល និងអ្នកជំនាញ បានចុះត្រួតពិនិត្យសព សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សព ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់