ព័ត៌មានជាតិ

ផ្អើលអស់សមត្ថកិច្ច! អគ្គិភ័យឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង សរុបជាទឹកប្រាក់អស់រាប់ម៉ឹនដុល្លា

ព្រៃវែង: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្កីភ័យឆាបឆេះរោងម៉ាស៊ីនកិនស្រូវទំហំ ៣០ម×៨ម ធ្វើអំពីឈើប្រក់ស័ង្កសី ស្ថិតភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ម្ចាស់ឈ្មោះ ចាន់ រ័ត្ន ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សម្ភារ:ខូចខាត ៖
-ស្រូវ ២០តោន ខូចខាត ២០%
-អង្ករ ១០តោន ខូចខាត ៦០%
-កន្ទក់ ១០តោន ខូចខាត ៥០%
-អង្កាម ២០០ប៉ាវ ខូចខាតទាំងស្រុង
-ម៉ាស៊ីនកិនស្រូវ ខូចខាតទាំងស្រុង
-រោងកិនស្រូវ ខូចខាតទាំងស្រុង ។
សរុបការខូចខាតជាទឹកប្រាក់ប្រហែលចំនួន ១៥០,០០០,០០០ រៀល ។

ក្នុងករណីនេះ ប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១១ឡានរួមមាន៖
រថយន្តពន្លត់អគ្គិភ័យស្រុកកំពង់ត្របែកចំនួន ៦រថយន្ត
រថយន្តពន្លត់អគ្គិភ័យស្រុកបាភ្នំចំនួន៥រថយន្ត៕

មតិយោបល់