ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខរដ្ឋ បើកលឿនក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តCAMRY បណ្ដាលឲ្យមនុស្ស៩នាក់រងរបួស

កណ្តាល: កាលពីវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩​ មានករណីរថយន្តបុករថយន្ត បណ្ដលឲ្យមានអ្នករបួសជាច្រើននាក់ លើផ្លូវលេខ៣៤ ស្ថិតភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។

ជនរងគ្រោះរួមមាន៖
១/ឈ្មោះ ស៊ិន ចិន្ថា ភេទប្រុស អាយុ ៣៦ ឆ្នាំ។
២/ឈ្មោះ ជិន សុខន ភេទស្រី អាយុ ៣៤ ឆ្នាំ (របួសស្រាល)។
៣/ឈ្មោះ ហ៊ុន ចាន់ធីតា ភេទស្រី អាយុ ៣៣ ឆ្នាំ (របួសធ្ងន់)។
៤/ឈ្មោះ ហ៊ុន សារ៉ាត់ ភេទប្រុស អាយុ ៣០ ឆ្នាំ (របួសស្រាល)។
៥/ឈ្មោះ ហឿន ប៊ុនហ៊ុយ ភេទប្រុស អាយុ ១០ ឆ្នាំ (របួសស្រាល)។
៦/ឈ្មោះ ហឿន ប៊ុនហៀង ភេទប្រុស អាយុ ៨ ឆ្នាំ (របួសស្រាល)។
៧/ឈ្មោះ ស៊ីម សូលិកា ភេទស្រី អាយុ ៨ ឆ្នាំ (របួសស្រាល)។
៨/ឈ្មោះ ស៊ឹម វឌ្ឍន: ភេទប្រុស អាយុ ៤ ឆ្នាំ (របួសស្រាល)។
៩/ឈ្មោះ ស៊ីម រិទ្ធស័ក ភេទប្រុស អាយុ ២ ឆ្នាំ (របួសធ្ងន់)។
អ្នកទាំង ៩នាក់ រស់នៅភូមិព្រៃកន្រា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 2-2277 បើកបរដោយឈ្មោះ សន សៅលី ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រវឹងមានល្បឿនលឿន មកដល់ចំណុចខាងលើវាជែងដែលមានផ្លូវតូចចង្អៀត ក៏ទៅបុកជាមួយរថយន្តម៉ាក CAMRYបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-6511 បើកបញ្ជ្រាសទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់និងស្រាលមនុស្សចំនួន ៩នាក់។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់