កណ្ដាលៈ កាលពីវេលាម៉ោង ៨ និង ៣៥នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់បើកម៉ូតូឡើងស្ពាន ធ្លាក់ចុះក្រោមបោកនឹងកំផែងស្ពាន បណ្ដលឲ្យស្លាប់មួយរំពេច ស្ថិតភូមិព្រែកចារនិង សំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-6582 បើកបរដោយឈ្មោះ វុធ ឌីណា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកចារ ឃុំសំបួរស្រុកល្វាឯម ខេត្តកណ្ដាល បើកឡើងលើស្ពានទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើបានធ្លាក់ចុះក្រោម បណ្ដាលឲ្យបោកក្បាលនឹងកំផែកស្ពាន ស្លាប់មយយរំពេច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងកត់កំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់