ភ្នំពេញ៖ ធនាគារកាណាឌីយ៉ា បាននឹងកំពុងស៊ើបអង្កេតថាតើ គេបើកក្រដាស ១០០ដុល្លារអាមេរិកក្លែងក្លាយចំនួនពីរសន្លឹកទៅឲ្យអតិថិជន ដែលមកបើកលុយតាមមូលប្បទានបត្រដោយរបៀបណា។
លោក អៀម សុភាព អ្នកគ្រប់គ្រងធនធានមនុស្ស របស់កាសែត ខេមបូឌា ដេលី បានមានប្រសាសន៍ថា លោកទទួលបានក្រដាសប្រាក់ ១០០ដុល្លារអាមេរិកក្លែងក្លាយចំនួន ពីរសន្លឹក ពីបេឡាករម្នាក់ នៅធនាគារកាណាឌីយ៉ា សាខាវិមានឯករាជ្យ នៅពេលដែលលោកមកបើកប្រាក់តាមមូលប្បទានបត្រចំនួន ២៨៥ដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត ខេមបូឌា ដេលី។
បុរសរូបនេះបានបន្តទៀតថា លោកមិនបានប់អារម្មណ៍ថា ក្រដាសប្រាក់នោះក្លែងក្លាយទេ លុះពេលលោកយកទៅបង់នៅក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយក្នុងរយៈពេល ៣០នាទីបន្ទាប់ ពីការដកប្រាក់ទើបលោកដឹង ដោយគេបាននិយាយថា “ពួកគេបាននិយាយថា វាជាលុយក្លែងក្លាយ មិនមែនជាលុយពិតឡើយ”។
ក្រោយពីដឹងថា ក្រដាសប្រាក់នោះក្លែងក្លាយ លោកក៏ត្រឡប់ទៅកាន់ធនាគារវិញ ដោយបានប្រាប់បេឡាករនោះពីក្រដាសប្រាក់ក្លែងក្លាយ ប៉ុន្តែត្រូវគេប្រាប់ថា មិនអាចជួយបានទេ។ ព្រមទាំងបាននិយាយថា លោកកុហកនិងមិនព្រមពិនិត្យមើលលុយនោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលបានបញ្ជូនដោយលោក ថមមី ប៊ូគ្រីស (Tommy Boukhris) អ្នកគ្រប់គ្រងគម្រោងនៅការិយាល័យរបស់លោក ម៉ៃឃើល ឡ (Michael Lor) នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា ធនាគារកាណាឌីយ៉ាលើកឡើងថា ធនាគារមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដូច្នេះនៅក្នុងប្រតិបត្តិការរបស់យើង យើងអាចត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងដោះស្រាយភាពខុសប្លែក និងខុសប្រក្រតីភ្លាមៗទាក់ទងនឹងប្រាក់”។
មតិយោបល់