ព័ត៌មានជាតិ

ប្លែកទៀតហើយ! យកសារធាតុញៀនច្រកចូលក្នុងទុយយោជ័រ តែមិនផុតពីភ្នែកសមត្ថកិច្ច

កំពង់ស្ពឺ: កម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំយកសារធាតុញៀនច្រកចូលទុយយោជ័រ ត្រង់ចំណុចចំណោទលោកយាយម៉ៅ ចន្លោះគីឡូម៉ែត្រលេខ ១០០-១០១ ស្ថិតភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ នួន រិទ្ធ ហៅឆាំ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖
ម្សៅក្រាមពណ៌ស ច្រកក្នុងទុយយោជ័រ ចំនួន២៦កំណាត់ ស្មើនឹង១០.៣១ក្រាម
ម៉ូតូម៉ាក វេវ ពណ៌សំបកឪឡឹក អូសរ៉ឺម៉កចំនួន១គ្រឿង
ម៉ូតូ HONDA សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-6487 គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី៕

មតិយោបល់