ព័ត៌មានជាតិ

ឃាត់ខ្លួននារីម៉ាស្សា១៩៩ បង្កប់សេវាផ្លូវភេទ ករណីលួចលុយភ្ញៀវ

ភ្នំពេញ: នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទី មានករណីនារីម៉ាស្សាម្នាក់ លួចយកលុយភ្ញៀវ ពេលចូលទៅម៉ាស្សា នៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅផ្ទះ យីហោ កោសជប់ម៉ាស្សា១៩៩ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ រិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ដ នៅជិតរង្វង់មូលចោមចៅ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គាត់មិនសូវស្រួលខ្លួន ដោយមកកោសជប់ នៅហាងម៉ាស្សានេះ បន្ទាប់មកបានហៅនារីម្នាក់ ដើម្បីកោសខ្យល់ តែមុននឹងកោសខ្យល់ នារីម៉ាស្សាបានឲ្យគាត់ ដោះសម្លៀកបំពាក់ ព្យួរជិតកន្លែងម៉ាស្សា ហើយឲ្យជនរងគ្រោះស្លៀកកន្សែង ខណ:ដែលជនរងគ្រោះបាននិយាយជាមួយនារីម៉ាស្សា ត្រូវគ្នា រួមភេទបន្ថែមទៀតអស់តម្លៃ ១០ដុល្លារ តែចូលទៅបន្ទប់ទឹកមួយភ្លែត ដោយទុកចិត្តទៅលើនារីម៉ាស្សា ហើយក៏ជិះម៉ូតូត្រឡប់ទៅដល់ហ្ការ៉ាស់រថយន្តរបស់គាត់វិញ បានឆែកមើលដោយឃើញ មានលុយដុល្លារក្លែងក្លាយចំនួន ១០០ដុល្លារដាក់ជាមួយគ្នា ភ្លាមៗនោះដែរ ជនរងគ្រោះបានប្រញាប់មកកន្លែងកើតហេតុ ស្រាប់តែថៅកែហាងម៉ាស្សា និងនារីម៉ាស្សានោះ មិនទទួលខុសត្រូវថា ចេញពីកន្លែងកើតហេតុយូរហើយ ។ ខណ:នោះ ថៅកែម៉ាស្សាបានតេហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មានរងប៉ុស្ដិ៍ចោមចៅ បានមក នាំនារីម៉ាស្សាដែលជាជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំ។ នារីជាជនសង្ស័យខាងលើ មិនព្រមសារភាពនោះឡើយ ហើយសមត្ថកិច្ចបម្រុងបញ្ជូនទៅផ្នែកជំនាញ ប៉ុន្តែថៅកែម៉ាស្សា សុំសងលុយជំនួសវិញ ដើម្បីបញ្ចប់រឿងខាងលើ​នេះ ៕

មតិយោបល់