ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ម្ដុំផ្លូវចូលសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីយុវជនម្នាក់ មានអាយុប្រហែល ២០ ឆ្នាំជាង ដេកស្លាប់ ក្នុងរោងចក្រមួយកន្លែង សង្ស័យជារបស់អ្នកធំ។
មូលហេតុ៖ មិនទាន់ដឹងនោះទេ។
ភ្លាមៗនោះ សព ត្រូវបានរថយន្តសាម៉ុយដឹក ចេញទៅស្រុកកំណើត នៅឯល្វាឯម ដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយមិនបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាននោះទេ ហាក់បីដូចជាចង់លាក់បាំងព័ត៌មាននេះ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងខាងលើ ដើម្បីសួរនាំ ប៉ុន្តែគ្មានប្រភពណាហ៊ានអះអាងទេ សូម្បីតែបុគ្គលិកនៅទីនោះ ឆ្លើយមកឲ្យទៅសួរមេទៅ។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល បានត្រឹមតែរាយការណ៍ ករណីនេះ ប្រាប់ថ្នាក់លើ ហើយក៏ជិះម៉ូតូត្រលប់មកវិញ៕

មតិយោបល់