ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌទួលគោក បន្តតាមចាប់ជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនបាន៨នាក់

ភ្នំពេញ: កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខណ្ឌទួលគោក បន្តតាមចាប់ជនសង្ស័យបានចំនួន៨នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅខណ្ឌទួលគោក ដែលមកសំងំលាក់ខ្លួននៅម្ដុំផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍នេះ បានធ្វើឡើងកាលវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ត្រង់ចំណុចផ្លូវរថភ្លើងស្ថិតក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រត្តិបត្តិការបង្ក្រាបនេះ ជាករណីបង្ក្រាបបន្តជនសង្ស័យដែលចែកចាយនិងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅខណ្ឌទួលគោក ដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានបង្ក្រាបមួយចំនួន ហើយខ្លះបានរត់គេចខ្លួនមកសំងំនៅម្ដុំក្ដាន់ពីរ ទើបសមត្ថកិច្ចបន្តបង្ក្រាបក្រុមជនសង្ស័យើនៅទីតាំងខាងលើ ។

ក្នុងប្រត្តិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ និងម៉ូតូជាច្រើនគ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ និងម៉ូតូច្រើន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌ ទួលគោក នាំយកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់