ព័ត៌មានជាតិ

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ត្រូវផ្លាស់ចេញពីតំណែង ទាំងទឹកមុខញញឹម អធិការរងទ្បើងជំនួសវិញ

ភ្នំពេញៈ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានពិធីផ្ទេរភារៈកិច្ច និងតែងតាំងមុខតំណែង នៅស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមអធិប​តីភាពដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរការងារ តំណែងទៅកាន់ អនុប្រធាននាយកដ្ឋាន នគរបាលពន្លត់អគ្គិភ័យ និង សង្គ្រោះ ។ ជំនួសមកវិញដោយលោក វរសេនីយ៍ទោ ម៉ន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន មកកាន់តំណែងជាអធិការខណ្ឌពោធិ៍សែនជ័យ ។

ក្នុងពិធីតែងតាំង មានថ្នាក់ស្នងការរង នាយការិយាល័យ ថ្នាក់អធិការ ថ្នាក់នាយរងការិយាល័យ ថ្នាក់អធិការង ថ្នាក់នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ថ្នាក់វរសេនីយ៍ទោ និងថ្នាក់វរសេនីយ៍ត្រីជាច្រើនរូប៕

មតិយោបល់