ព័ត៌មានជាតិ

រថយន្តក្រុងបើកបត់ខ្វះការប្រុងប្រយ័ត្នកៀរម៉ូតូខូចខាតមនុស្សរបួសស្រាល

ភ្នំពេញ: រថយន្តក្រុងបើកបត់ខ្វះការប្រុងប្រយ័ត្នកៀរម៉ូតូខូចខាតមនុស្សរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

រថយន្តក្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខរដ្ឋ37 3-0126 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណឡើយ។
ម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HM-3569 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត និងម៉ូតូខាងលើ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមស្របទិសគ្នាក្នុងទិសដៅ ពីជើងទៅត្បូងដោយរថយន្តបើកខាងមុខម៉ូតូបើកពីក្រោយ ខណ:មកដល់ចំណុចកើតហេតុ រថយន្តបានបត់ស្តាំខ្វះការប្រុងប្រយ័ត្ន បានកៀរម៉ូតូបណ្តាលឲ្យរងការខូចខាតម្ចាស់ខ្ទាតមកស្តាំដៃរងរបួសស្រាល។
ភ្លាមៗ នោះទាំងអ្នកបើករថយន្តនិងអ្នកជិះម៉ូតូបានសម្រួលគ្នាបញ្ចប់រឿង៕

មតិយោបល់