ព័ត៌មានជាតិ

បែនដឹកដីបុកជាមួយម៉ាសស្តាបណ្តាលឲ្យបុគ្គលិកធនាគារអេស៊ីលីដា ម្នាក់របួសធ្ងន់រួមទាំងស្រ្តី២នាក់ទៀត

កំពត: នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង៤និង០០នាទី នៅលើផ្លូវជាតិលេខ ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០ . ៤១ ស្ថិតក្នុងភូមិព្រៃតាព្រិតមាន ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបើកបរក្នុងទិសដៅញ្ច្រាស់គ្នាបុកគ្នាយ៉ាងពេញទំហឹង។ អ្នកបើកបររថយន្តបែនហិនដាយ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 3D.2848 (រត់គេចខ្លួន) បែកកង់មុខចំហៀងខាងឆ្វេង រេចង្កូតបណ្ដាលឲ្យទៅបុករថយន្តម៉ាសស្តា ពណ៍ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2AC.1284 បុកពេញទំហឹង អ្នកបើកបរឈ្មោះ សួន ចាន់ថន ភេទប្រុស អាយុ ៣៥ឆ្នាំនៅភូមិកោះវាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជាបុគ្គលិកធនាគារអេស៊ីលីដាសាខាស្រុកកំពង់ត្រាចចំណែកអ្នករួមដំណើរ ២ នាក់ទៀតភេទស្រីមិនស្គាល់អត្តសញ្ញាណបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកំពង់ត្រាច ចំពោះរថយន្តទាំង ២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់