ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមទាំងគ្រឿងញៀន នៅស្រុកព្រៃកប្បាស

តាកែវ: ស្ត្រីម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង៤៥នាទី ត្រង់ចំណុចផ្ទះឈ្មោះ សន ធឿន ស្ថិតក្នុងភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ទោ ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានដឹកនាំកម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានកាម និងប៉ុស្ត៍នគរបាលរដ្ឋបាលពោធិ៍រំចាក ធ្វើការបង្រ្កាបបានជនសង្ស័យចំនួនមួយនាក់ ១.ឈ្មោះ សន ធឿន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ (មុខសញ្ញាជួញដូរសកម្ម) ទីលំនៅភូមិឃុំខាងលើ (ជាម្ចាស់ផ្ទះ) រួមទាំងវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់តូច ប្រាក់រៀលចំនួន ៦៦.៥០០៛។ ជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស និងកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់