ភ្នំពេញៈ ហេតុការណ៍ ហិង្សាវាយតប់គ្នាពេញក្នុងក្លិប បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលចុះមកអន្តរាគមន៍ទាំងយប់ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៣មិថុនា នៅក្លិប ម៉ារីនក្លិប ស្ថិតនៅសង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ នៅខាងត្បូង ជាប់រង្វង់មូល ខាំកូស៊ីធី បណ្តាលឲ្យភ្ញៀវម្នាក់ រងរបួសបែកក្បាល។
ប្រភពឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវមួយក្រុម ប្រហែល២០នាក់បានចូលមកក្លឹប ដើម្បីធ្វើខួបកំណើត ប៉ុន្តែមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីទេ ក៏ស្រាប់តែកើតមាន ការវាយតប់គ្នាកើតឡើងជាមួយភ្ញៀវ ដែលមកលេងក្លឹបដូចគ្នា។នៅក្នុងជម្លោះនេះ មានការប្រវាយប្រតប់គ្នា មានទាំងប្រុស មានទាំងស្រី ហើយក៏មានខាង សន្តិសុខក្លឹបផងដែរ ការប៉ះទង្គិចគ្នា ដោយហិង្សានេះ បណ្តាលឲ្យបុរសម្នាក់ រងរបួសបែកក្បាលផ្នែកខាងស្តាំ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានចុះមកជួយអន្តរាគមន៍ តែគ្មានលទ្ធផល បន្ទាប់ពីធ្វើការសួរនាំ ហេតុផលនៃការកើតហិង្សា ប៉ុន្តែភាគីនិមួយៗ មានហេតុផលយកភាពត្រឹមត្រូវរៀងៗខ្លួន ទើបនគរបាលបានណែនាំឲ្យទៅដាក់ពាក្យបណ្តឹងរៀងៗខ្លួន៕
មតិយោបល់