សៀមរាបៈ យោងតាមផេកយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា សណ្ឋាគារអប្សរាអង្គរ ក្នុងខេត្តសៀមរាប បិទទ្វារជាបណ្តោះអាសន្ន គឺដើម្បីធ្វើការជួសជុល កែលំអរសោភ័ណភាពទាំងស្រុងដូចជា ការកែ និងសង់បន្ថែមកម្ពស់អគារ ការកែលំអរបន្ទប់ភ្ញៀវ និង កន្លែងទទួលភ្ញៀវ ឲ្យកាន់តែមានភាពប្រណិតជាងមុន ដោយបញ្ចូលបន្ថែមទឹកដៃសិល្បៈខ្មែរ ព្រមទាំង ការកែលំអរ បារ និង ភោជនីយដ្ឋាន ផងដែរ ដើម្បីចូលរួមជំរុញកំណើនវិស័យទេសចរណ៍ នៅពេលអនាគតឆាប់ៗនេះ ផងដែរ។
បញ្ជាក់៖ មិនមែនដោយសារ គ្មានភ្ញៀវ គាំទ្រ ឬរលំអាជីវកម្មឡើយ៕




មតិយោបល់