ព័ត៌មានជាតិ

មន្ត្រីប៉ូលីសម្នាក់ចូលទៅឃាត់អំពើហិង្សាក្នុងមង្គលការ ត្រូវជនសង្ស័យវាយបែកចង្កា

ភំ្នពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង ៨នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលម្នាក់ បានរងរបួសបែកក្រោមចង្កា ខណ:ចុះទៅជួយអន្តរាគមន៍ឃាត់ ក្នុងពិធីការដែលកំពុងឈ្លោះប្រកែកគ្នា ហើយត្រូវជនសង្ស័យវាយ កាលនៅចំណុចភូមិព្រៃស្បូវ ឃុំនារាយណ៍ ។

ជនសង្ស័យចំនួន២នាក់រួមមាន
១/ឈ្មោះ ទា សារឹម ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិវាលត្បាល់ ឃុំនារាយណ៍។
២/ឈ្មោះ ទា សារ៉ី ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិឆ្មាពួន ឃុំជើងកប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែកគ្នាក្នុងពិធីមង្គលការ ពេលនោះកម្លាំងបានចុះទៅឃាត់និងសួរនាំ ស្រាបតែជនសង្ស័យទាំង២នាក់ វាយទៅលើសម្ថកិច្ច បណ្ដាលឲ្យរងរបួសបែកក្រោមចង្កា ហើយថែមទាំងឆក់កាតនគរបាលធ្វើឲ្យខូចមួកសុវត្ថិភាព និងដាច់ឡេវអាវ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកឈូក ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់