រតនគិរីៈ យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង ១និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងបានលុង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះបង្រ្កាបជាក់ស្តែងករណីចែកចាយ រក្សារទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ដោយបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០១កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, កាតចាក់វ៉ាក់សាំង ០២ កាតស្នាក់នៅ ០១ និងប្រាក់រៀលចំនួន ៤,៥០០រៀល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី៕
មតិយោបល់