ព័ត៌មានជាតិ

Update៖ សង្វេគណាស់ នឹកស្មានមិនដល់ មួយប៉ប្រិចភ្នែកសោះ បាត់បង់ជីវិតក្មេងស្រីម្នាក់

កំពង់ធំៈ នៅវេលាម៉ោង៩និង១២នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានករណីក្មេងស្រីម្នាក់ ចងកធ្វើអត្តឃាត សម្លាប់ខ្លួន បណ្តាលឲ្យបាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ពីន សួស្តី ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដណ្តើមទូរស័ព្ទគ្នាលេងមិនបាន ខណៈពេលនោះដែរក៏មានជីដូនវ័យចំណាស់ម្នាក់ កំពុងចម្អិនម្ហូបនៅមុខផ្ទះ ឃើញបែបនេះក៏ស្រែកប្រាប់ទៅក្មេងៗទាំងនោះថា ឲ្យចែកគ្នាលេងម្តងម្នាក់ទៅ ។ លុះបន្តិចក្រោយដល់ពេលហូបបាយ ដើររកជនរងគ្រោះ ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន នៅនឹងស្នួសម្រាប់ហាលខោអាវ បណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចុះទៅពិនិត្យសាកសពក្មេងស្រីរងគ្រោះ ពុំមានស្លាកស្នាមអ្វី ដែលគួរឲ្យកត់សម្គាល់នោះឡើយ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន ។

មូលហេតុ៖ ករណីខាងលើនេះ បណ្តាលមកពីក្មេងស្រីរងគ្រោះខឹងរឿងដណ្តើមទូរស័ព្ទគ្នាលេង ។

សាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋាន ធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់