ពោធិ៍សាត់ៈ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបើកបុកបង្គោល បណ្ដាលឲ្យមនុស្សស្លាប់មួយរំពេច ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨។
ម៉ូតូម៉ាក viNNER ធ្វើដំណើរពីជើងទៅត្បូងបានបុកបង្គោលខាងឆ្វេងដៃអស់បីបង្គោលរបួសមួយស្លាប់មួយ
១,ជនរងគ្រោះឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រែកមួយ ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់។
២,ជនរងគ្រោះឈ្មោះ វ៉ាន់ សៀអ៊ី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅស្តុកត្នោត ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ម្ចាស់ម៉ូតូបានស្លាប់នៅនឹងកន្លែង។
ក្រោយពេលកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕





មតិយោបល់