ព័ត៌មានជាតិ

តុលាការ សម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទ ករណីប្រើហិង្សាលើតារាចម្រៀង នាយចឺម

ប៉ៃលិនៈ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យ ដែលបានប្រើអំពើហិង្សា លើតារាចម្រៀងនាយចឺម ពេលនេះ តុលាការខេត្តប៉ៃលិន សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារហើយ។

ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។ ចំណែកជនជាប់ចោទ ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។

សូមជម្រាបថា ជនជាប់ចោទ បានយកកំណាត់ឈឺប្រវែងប្រហែល ០.៥ម៉ែត្រ មកវាយជនរងគ្រោះ បណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន ៥ថ្នេរ (ធ្ងន់) និងបណ្ដាលឲ្យបែកទូរស័ព្ទម៉ាក IphoneX ចំនួន ១ គ្រឿងរបស់ជនរងគ្រោះ (ខូចទាំងស្រុង) ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩៕

មតិយោបល់