ព័ត៌មានជាតិ

រថយន្តហាយឡែនដឺ ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ និង២នាក់រងរបួស

ព្រះសីហនុ: កាលពីវេលាម៉ោង១៨ និង២៥នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ តាមណ្តោយផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង (រថយន្តក្រឡាប់ធ្លាក់ផ្លូវ) ទិសដៅពីជើងទៅត្បូង។

ជនរងគ្រោះចំនួន៣នាក់រួមមាន៖
១/ឈ្មោះ ជួន បញ្ញាតិ ភេទប្រុស ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ រងរបួសស្រាល។
២/ឈ្មោះ ម៉ូ ម៉ាល័យ ភេទ ស្រី អាយុ ២២ ឆ្នាំ រស់នៅភូមិ ថ្នល់បែក ឃុំថ្មី ស្រុកគូលែន រងរបួសធ្ងន់ បាក់ជើងខាងឆ្វេង។
៣/ឈ្មោះ ថា ស្រីរ័ត្ន ភេទ ស្រី រស់នៅ ភូមិតាកឹង ឃុំថ្មី ស្រុកគូលែន (ស្លាប់)។

រថយន្តបង្កខាងលើម៉ាក ហាយឡែនដឺពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-8293 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់