ព័ត៌មានជាតិ

អាហារ​ដ៏​ឆ្ងាញ់ ៧ ប្រភេទ​ ប៉ុន្តែ​​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព

អាហារ​មួយ​ចំនួន​ថ្វី​ត្បិត​តែ​ឆ្ងាញ់​ពិសា​ក៏​ពិត​មែន ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្ងន់ធ្ងរ ប្រសិន​បើ​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ។ ខាង​ក្រោម​នេះ​គឺ​ជា​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​លោក​អ្នក។

១. ដំណាប់ផ្លែឈើ
នេះជាអាហារមួយប្រភេទ ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​យ៉ាង​ច្រើន។ ទោះ​បី​ជា​យ៉ាង​ណានៅ​ក្នុង​អាហារ​ប្រភេទ​នេះ​មាន​អាស៊ីដ​អំបិល ដែល​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​មហារីក​ខ្ពស់។ ម្យ៉ាង​វិញ​ទៀត អាហារ​ប្រភេទ​នេះ​ត្រូវ​បាន​គេយក​ទៅ​ត្រាំ​ក្នុង​ទឹក​ស្ករ ឬទឹក​ស៊ីរ៉ូ ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

២. ក្រែម ឬទឹកដោះគោ
អ្នក​ទាំងអស់​គ្នាតែង​តែ​ចូល​ចិត្ត​ញ៉ាំ ក្រែម ទឹក​ដោះ​គោ ក្រោយ​ពេល​អាហារ​ពេល​ល្ងាច។ ទោះ​ជា​យ៉ាង​ណាអាហារ​ប្រភេទ​នេះ​អាច​បង្ក​ឲ្យ​មាន​ជម្ងឺ​ធាត់ ចំណង់​អាហារ​ត្រូវ​បាន​ថយចុះ បណ្តោល​រលាក​ក្រពះ ពោះ​វៀន ប្រសិន​បើអ្នក​ញ៉ាំវា​ច្រើន​ពេក។

៣. សាច់អាំង
ម្ហូបមួយមុខនេះមានការ​ពេញ​និយម​បំផុត ប៉ុន្តែ​វាអាចបង្ក​ឲ្យ​មាន​ជំងឺមហា​រីក ដែល​បណ្តោល​មក​ពី​ប្រតិក​ម្ម​គីមី នៅ​ក្នុង​កំឡុង​ពេល​ដែល​អ្នក​អាំង។ ដូច្នេះ​គួរ​តែ​រីក​រា​យ​ជា​មួយ​នឹង​ម្ហូប​មួយ​មុខ​នេះ​នៅ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ។

៤. ប៉ាស្តា
នេះជាម្ហូបមួយមុខដែលគេហៅថា ប៉ាស្តា វាគឺជា​មី​មួយ​ប្រភេទ ដែល​សម្បូរ​ជា​តិអំបិល, ជាតិ​ខ្លាញ់, វីតា​មីន, និង​សារ​ធាតុរ៉ែ​មួយ​ចំនួន​ផង​ដែរ។ ជាតិ​អំបិល​ច្រើន​ហួស​អាច​បង្ក​ឲ្យ​ខូច​តម្រង់​នោម និង​លើស​ឈាម ខណៈ​ដែល​ការ​ញ៉ាំ​អាហារ​ធម្មតា ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះ​ដូង។ មួយ​វិញ​ទៀត ស្រូវ​សាលី​ក៏​ត្រូវ​បាន​គេ​រក​ឃើញ ដែល​ថា មាន​ផល​ប៉ះ​ពាល់​ដល់​ថ្លើម និង​សរីរាង្គ​ផ្សេងៗ​នៅ​ក្នុង​រាង​កាយ។

៥. គ្រឿងក្នុងសត្វ
ត្បិត​តែ​គ្រឿង​ក្នុង​សត្វ​មាន​ប្រូតែ​អ៊ីន, និង​វីតា​មីន, សារ​ធាតុរ៉ែ​ខ្ពស់​ក៏ពិត​មែន ប៉ុន្តែ​ចំនួន​ដ៏​ច្រើន​នៃ​ជាតិ​ខ្លាញ់ និង​កូឡេ​ស្តេរ៉ូល​ជា​មូល​ហេតុ​សំខាន់ ដែល​បង្ក​ឲ្យ​មាន​ជម្ងឺ​បេះ​ដូង។ ការ​បរិភោគ​គ្រឿង​ក្នុង​សត្វ​ច្រើន​ពេក​អាច​នាំ​ឲ្យ​មាន​ជំងឺម​ហារីក​ពោះវៀន​ធំ និង​មហារីក​សុដន់។

៦. ម្ហូបកំប៉ុង
សាច់ ឬបន្លែដែល​បម្រុង​ទុក​នៅ​ក្នុង​កំប៉ុង ជា​ធម្មតា​បាន​បាត់​បង់​តម្លៃ​អាហារ​រូបត្ថម្ភ ជា​ពិសេស​វីតាមីន​មួយ​ចំនួន។ មិន​តែ​ប៉ុណ្ណោះ​អាហារ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ពិបាក​រំលាយ និង​ពិបាក​ស្រូប​យក​សារ​ធាតុ​មាន​ប្រយោជន៍​ជាង​អាហារ​ស្រស់។ លើស​ពីនេះ​វាអា​ច​បង្ក​ទៅ​ជា​មេរោគ​ពុល ដែល​ធ្វើ​ឲ្យ​មានហានិភ័យ​នៃ​ជំងឺ​មហារីក និង​សាច់​ដុំ​ធ្ងន់​ធ្ងរ។ មនុស្ស​ដែល​ឧស្សាហ៍​រិភោគ​អាហារ​ប្រភេទ​នេះ​អាច​មាន​ការ​វិវត្ត​នៃ​ជំងឺ​ក្រពះ និង​ពោះ​វៀន​ថែម​ទៀត។

៧. អាហារដែលចម្អិនលឿន
អាហារ​ដែល​គេយក​ទៅ​ចៀន ឬ​បំពង​ដូច​ជាង ដំឡូង​បារាំង សាច់​មាន់ នំដូ​ណាត់ … ត្រូវ​បាន​គេ​ញ៉ាំ​ជា​ញឹក​ញាប់។ តែ​អ្នក​ត្រូវ​ដឹង​ថាអាហារ​ប្រភេទ​នេះ​មាន​បរិមាណ​ជាតិ​ខ្លាញ់ និង​កាឡូរី​ច្រើន ដែល​អាច​បណ្តោល​ឲ្យ​ធាត់ ឬ​បញ្ហា​អាក្រក់​ដល់​ជំងឺ​សសៃ​ឈាម​បេះ​ដូង។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​មនុស្ស​ដែល​ទទួល​ទាន​អាហារ​ចៀន​ទៀត​ទាត់​អាច​មាន​ហានិភ័យ​នៃជំងឺ​មហារីក​ខ្ពស់​បំផុត៕
13952123691

មតិយោបល់