ព័ត៌មានជាតិ

ធុនធំ២គ្រឿង ពន្លះគ្នាពេញទំហឹងម្ខាងចូលពេទ្យ ម្ខាងរត់គេច

កំពត: នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំណុចខាងលិចប៉ុស្តិ៍កោះតូច30m លើផ្លូវជាតិលេខ3 កំពត , វាលរិញ ចន្លោះបង្គោលគីឡូម៉ែត្រ164 .165ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងរថយន្តទិសដៅផ្ទុយគ្នា។
ទី១ រថយន្តបង្ករម៉ាកហាន់ដាយពណ៍ក្រហមពាក់ស្លាកលេខព្រះសីហនុ 3A.2943 បើកពីកើតទៅលិច
អ្នកបើកបរឈ្មោះអ៊ុន ដា ភេទប្រុស អាយុ45ឆ្នាំ នៅភូមិក្បាលមឹង ឃុំអំបឹលក្រៅ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង រងរបួសធ្ងន់បញ្ចូនទៅពេទ្យនង្អែកខេត្តកំពត។
ចំណែកទី២ រថយន្តម៉ាកហាន់ដាយពណ៍ឈាមជ្រូកដឹកដីពាក់ស្លាកលេខស្វាយរៀង3A.4999 មានទិសដៅពីលិចទៅកើត អ្នកបើកបររត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណ។
ក្រោយកើតហេតុ រថយន្តទាំង2ខូចខាតធ្ងន់ម្ចាស់រថយន្តទាំងពីរ យកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលកោះតូចដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់