ព័ត៌មានជាតិ

រន្ទះបាញ់គោ ងាប់អស់១២ក្បាល ជាបន្តបន្ទាប់ នៅខេត្តសៀមរាប

សៀមរាប: លោកវរសេនីយ៍ឯក​ ណុប​ សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានប្រាប់ Post Newsថា នៅវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ចំណុចភូមិគោកចាន់ ឃុំដានរុន នៅពេលមេឃកំពុងភ្លៀង មានករណីឧបទ្ទេវហេតុរន្ទះបាញ់គោងាប់មួយក្បាល។ ម្ចាស់គោឈ្មោះ ជឿន ជ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិគោកចាន់។

លុះនៅម៉ោង៤ល្ងាច នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មានភ្លៀងរលឹមមានករណីរន្ទះបាញ់គោស្លាប់ចំនួន១១ក្បាល ក្នុងនោះមានមេ១០ក្បាល នៅត្រង់ចំណុចខាងកើតភ្នំបង្គូវ ចម្ងយពីភូមិគ្រៀលពង ប្រហែល២គីឡូ។ ម្ចាស់គោឈ្មោះវី វីត ភេទប្រុស អាយុ១៤ឆ្នាំ នៅភមិព្រៃលាន ឃុំពពេល៕

មតិយោបល់