តម្លៃប្រេងនឹងឡើងថ្លៃនៅក្នុងតំបន់អាស៊ាននៅពីក្រោយការស្លាប់របស់លោកHugo Chavezប្រធានាធិបតីនៃប្រទេសVenezuelaនិងជាមេដឹកនាំនៃក្រុមប្រទេសផលិតប្រេងឆៅនៃតំបន់អាមេរិកឡាទីនផងនោះ ដោយផ្អែកលើការលើកឡើងរបស់អ្នកវិភាគមួយចំនួន។
លោកJason Hughesប្រធាននៃផ្នែកគ្រប់គ្រងប្រាក់ទួទាត់អតិថិជននៃក្រុមហ៊ុនIGប្រចាំប្រទេសសិង្ហបុរីបានមានប្រសាសន៍ឲ្យដឹងថាភាពមិនច្បាស់លាស់នៅតំបន់ឡាទីនកាន់តែកើនឡើងហើយពូកយើងមិនអាចទាន់ធ្វើអ្វីបានក្រោយតែពីការអង្គុយចាំមើលសញ្ញាណផ្សេងៗក្រោយមរណៈភាពរបស់មេដឹកនាំរូបនេះ។បញ្ជាក់ផងដែរថាប្រទេសVenezuelaជាប្រទេសសមាជិកសំខាន់មួយក្នុងអង្គការនាំចេញប្រេងពិភពលោកthe Organization of the Petroleum Exportiong Countries ( OPEC )ម្លោះហើយការស្លាប់របស់លោកអាចនឹងមានឥទ្ធិពលដល់ប្រទេសទាំងមួលនិងថែមទាំងមានឥទ្ធិពលដល់ការនាំចេញនិងតម្លៃរបស់ប្រេងឆៅរបស់ពិភពលោកដែរ។
លោកChavezបានទទួលមរណៈភាពកាលពីថ្ងៃម្សិលមិញបន្ទាប់ពីការត្រឡប់ពីការព្យាបាលនៅគុយបាអស់មួយរយះក្នុងខណះដែលលោកមានអាយុ58ឆ្នាំដោយសារជំងីមហារីក។មរណះភាពរបស់លោកនឹងអាចធ្វើឲ្យប្រទេសអ្នកមានខាងប្រេងឆៅមួយនេះនឹងធ្លាក់ទៅក្នុងអនាគតមិនប្រក្រតីណាមួយ៕
ព័ត៌មានជាតិ
មតិយោបល់