បាត់ដំបងៈ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទីទៀបភ្លឺ មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងក្រុមទី១២ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ផ្ទះខ្នងទំហំ៧មx៨ម ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ម្ចាស់ឈ្មោះ លេង គីម ភេទប្រុស អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ សំ សុភី អាយុ ៤២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។
សម្ភារៈខូចខាត៖
– ឆេះទូរទស្សន៍ចំនួន ១គ្រឿង
– ឆេះទូរស័ព្ទដៃចំនួន ២គ្រឿង
– ឆេះកង្ហាចំនួន ២
– ឆេះទូរដាក់សម្ភារធ្វើអំពីឈើចំនួន ១
– រងរបួសមនុស្ស ២នាក់ មធ្យមម្នាក់ និងស្រាលម្នាក់ និងសម្ភារក្នុងផ្ទះមួយចំនួនទៀត ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
បញ្ជាក់៖ ករណីនេះរថយន្តពន្លត់អគ្គិភ័យមិនបានចេញអន្តរាគមន៍ទេ ដោយសារទទួលដំណឹងយឺតពេល៕


មតិយោបល់