ភ្នំពេញៈ កាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ លើផ្លូវ៥០ម៉ែត្រកែងផ្លូវបេតុងព្រៃសចំការដូង ស្ថិតភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើងរវាងរថយន្តនិងម៉ូតូ០២គ្រឿង។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-7241 អ្នកបើកបរឈ្មោះ ធី វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងភ្លើង (របួសធ្ងន់) រួមដំណើរដោយឈ្មោះ សាន ប្រហ្វី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ (របួសធ្ងន់) និងម្នាក់ទៀតឈ្មោះ រុង ខេមរា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មកររោងចក្រ អ្នកទាំង៣រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (របួសស្រាល) ខណៈមកដល់ចំណុចខាងលើក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ព្រះវិហារ 1D-0256 ទិសដៅពិត្បូងទៅជើង បើកបរដោយឈ្មោះ គីម ម៉េងហៀត ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិអូដូអៀ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម(របួសស្រាល) រួមដំណើរដោយឈ្មោះ កែវ ដូឡា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (របួសស្រាល) ចូលទៅក្រោមរថយន្តម៉ាក ស្កាននា ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខុន ចនី្ន ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិក្រាំងធ្មី ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងឃាត់ខ្លួនម្ចាស់រថយន្តរួមទាំងវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់