ព័ត៌មានជាតិ

រត់ PassApp សុខៗ បែកគំនិតធ្វើចោរឆក់ ចំពេលសមត្ថកិច្ចកំពុងល្បាតឃាត់ខ្លួនបាន ២នាក់

ភ្នំពេញៈ នៅវេលាម៉ោង ៥និង៣៥នាទីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចក្រុមទី៧ ផ្លូវប្រឡាយភ្លោះ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឆក់ទូរស័ព្ទដៃពីកូនក្មេង។
ជនសង្ស័យចំនួន០២នាក់៖
១/ ឈ្មោះ ស៊ឹម គឹមសេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ២សង្កាត់ច្រាំចំរេះ២ មុខរបរមិនពិតប្រាកដ។
២/ ឈ្មោះ ពៅ ហុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ រត់ផាស់ស្អាប់ (ជាម្ចាស់កង់បីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HQ-7078 )។
ជនរងគ្រោះ សៀង ហួយ ភេទស្រី អាយុ ៣៥ឆ្នាំ ជាតិខ្មែរ ទីលំនៅចំណុចកើតហេតុ មុខរបរមេផ្ទះ (ត្រូវជាម្តាយក្មេង) ទូរស័ព្ទទាំង២ម៉ាក OPPO ។

ដំណើររឿង៖ យោងតាមប្រព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់អង្គុយលេងនៅមុខផ្ទះ ជាមួយកូនសុខៗ ដោយកូនរបស់គាត់ចុចទូរស័ព្ទលេង ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះផាសស្អាប់មកដល់ ម្នាក់ចុះធ្វើសកម្មឆក់ទូរស័ព្ទដៃតែម្ដង ហើយបើករត់គេចខ្លួន រំពេចនោះជនរងគ្រោះស្រែកឆោឡោឡើងផ្អើលដល់សមត្ថកិច្ច កំពុងល្បាតឃាត់ខ្លួនសង្ស័យបាន នៅនឹងកន្លែងកើតហេតុ រួចនាំទៅប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ។

ក្រោយពេលកើតហេតុជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញខណ្ឌ ឃុំខ្លួនបណ្ដោះអាសន្ន៕

មតិយោបល់