បាត់ដំបងៈ នៅវេលាម៉ោង ៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ មានករណីប្រទះឃើញបុរសម្នាក់ ដេកស្លាប់លើផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី៨ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ អ៊ុន សុគន្ធា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកាប់ជ្រូក មានទីលំនៅភូមិឃុំកើតហេតុ។
យោងតាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា ជនរងគ្រោះតែងតែស្រវឹងស្រាមកដេកលើផ្លូវរថភ្លើង រហូតមកដល់ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញសព មានស្នាមរបួសពេញខ្លួនដេកស្លាប់យ៉ាងអាណោចអធ័ម ចំណែកសព ត្រូវបានបងប្អូនយកទៅធ្វើបុណ្យ៕



មតិយោបល់