ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់ចងក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

កំពត៖ នារីវ័យក្មេងដែលមានរូបសម្ផស្សស្រស់ស្អាត បានដាច់ចិត្ត ធ្វើអត្តឃាតខ្លួនឯង ដោយចងក សម្លាប់ខ្លួន នៅលើ ដើមស្វាយ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ៧ និង៣០ នាទីព្រឹក ថ្ងៃទី១២ មករា នេះ
នៅចំណុចភូមិព្រៃគគី ឃុំដងទង់ ស្រុកដងទង់ នៃខេត្តកំពត។

បើតាមលោកវរសេនីយ៍ត្រី តាន់ សារ៉ាវុធ អធិការនគរបាលស្រុកដងទង់ បានមានប្រសាសឲ្យដឹងថា
ជនរងគ្រោះឈ្មោះ ក្រោញ ស្រីពៅ ភេទ ស្រីអាយុ ២៣ឆ្នាំ មានទីលំនៅភូមិកម្រ៉ែងក្រសាំង ឃុំឃ្ជាយខាងជើង ស្រុកដងទង់។

លោកអធិការបន្តថាមូលហេតុ ដែលផ្តើមឲ្យមានការធ្វើអត្តឃាតខ្លួនឯងនេះ គឺមិនទាន់មានប្រភពច្បាស់លាស់នៅឡើយ ទេ ហើយសមត្ថកិច្ចកំពុងតែ តាមស្រាវជ្រាវរកមូលហេតុពិត ឲ្យបានច្បាស់លាស់។

បើទោះយ៉ាងណាក៏ដោយ ការលើកឡើងរបស់ មហាជន និងអ្នករាប់អាន ជាមួយជនរងគ្រោះ បានដាក់ការសង្ស័យថា ជាការខូចចិត្តរឿងស្នេហា ច្រើនជាងរឿងអ្វីផ្សេង ព្រោះនារីរងគ្រោះ មុនពេលកើតហេតុ ចេះតែសំដែងទឹកមុខ មិនរីករាយ ហើយបាននិយាយថា ខ្លួនពិបាកចិត្តខ្លាំងស្ទើរប្រេះ ដើមទ្រូងហើយ។
សម្តីរបស់ជនរងគ្រោះលើកឡើងបែបនេះ មិនបានយូប៉ុន្មានផង ស្រាប់តែ បាត់ខ្លួនឈឹងតែម្តង រហូតដល់ព្រឹកថ្ងៃទី១២ បែរជាឃើញនៅលើដើមឈើ ព្យូរកស្លាប់បាត់ទៅហើយ។បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់