ព័ត៌មានជាតិ

បីនាក់ឪពុកកូនជិះម៉ូតូចេញពីចម្ការ ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុក បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៥ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ជនរងគ្រោះទាំង ៣នាក់ជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខឌុបគ្នាចេញពីចម្ការ រួចបត់ឆ្វេងឆ្លងផ្លូវ ខណ:នោះស្រាប់តែមានរថយន្តម៉ាក កាំម៉ារីគូទហើម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-0840 ធ្វើដំណើរពីកើតទៅលិច បណ្ដាលឲ្យបុកម៉ូតូជនរងគ្រោះ រងរបួសតែម្ដង រួចអ្នកបើកបរចុះរត់គេចបាត់ស្រមោល។

ជនរងគ្រោះ ៣នាក់៖
១/ឈ្មោះ យិន ដូង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់)អ្នកបើកបរម៉ូតូ។
២/ឈ្មោះ ដូង វីត ភេទប្រុស អាយុ ១២ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់។
៣/ឈ្មោះ ឃឿន វិនធីតា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ជនរងរបួសរស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

មូលហេតុ៖ មិនគោរពសិទ្ធអត្ថិភាព ៕

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងតាមនីតិវិធី ចំណែកជនរងគ្រោះ​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល៕

មតិយោបល់